១. Rob Elliot (សាធារណរដ្ឋអៀរឡង់)
Rob Elliot អ្នកចាំទីមកពីក្រុម Newcastle United នឹងអវត្តមានព្រោះរបួសក្នុងអំឡុងការប្រកួតឲ្យជម្រើស ជាតិទល់នឹងប្រទេសស្លូវ៉ាគី កាលពីខែមិនា។

២. Kurt Zouma (បារាំង)
Kurt Zouma ខ្សែការពារស្តាំរងរបួសជង្គង់ក្នុងការប្រកួតដែលក្រុមរបស់គេ Chelsea ស្មើគ្នាជាមួយ Man Utd។

៣. Vincent Kompany (បែលហ្សិក)
Vincent Kompany ប្រធានក្រុម Man City និងបែលហ្សិកក៏អវត្តមានពីក្រុមជម្រើសជាតិដែរ ដោយសាររបួស ភ្លៅធ្ងន់ធ្ងរក្នុងការប្រកួតទល់នឹង Real Madrid។

៤. Dejan Lovren (ក្រូអាត)
Lovren ខ្សែការពារកណ្ដាលមកពី Liverpool មិនត្រូវបានជាប់ក្នុងក្រុមជម្រើសជាតិក្រូអាត តែមិនមែនរបួស ទេគឺដោយសារការមិនចុះសម្រុងជាមួយគ្រូបង្វឹក។

៥. Chris Brunt (អៀរឡង់ខាងជើង)
ខ្សែការពារឆ្វេងមកពី West Brom ខកខានជាមួយជម្រើសជាតិដោយសារបញ្ហារបួសកាលពីប្រកួតដែល ពួកគេយកឈ្នះ Crystal Palace ៣-២។

៦. Juan Mata (អេស្ប៉ាញ)
Juan Mata មិនស្ថិតនៅក្នុងខ្សែភ្នែកលោក Vicente del Bosque ទេបន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ គិតថាគេលេងមិនសូវល្អជាមួយបិសាចក្រហម Manchester United។

៧. Santi Cazorla (អេស្ប៉ាញ)
ខ្សែបម្រើ Santi Cazorla របស់ Arsenal គឺជាកីឡាករអេស្ប៉ាញម្នាក់ទៀតដែលលេងនៅអង់គ្លេសតែមិនជាប់ ជម្រើសជាតិដោយសារបញ្ហារបួស។

៨. Kevin Mirallas (បែលហ្សិក)
ខ្សែបម្រើមកពីក្លឹប Everton ត្រូវគ្រូបង្វឹកមិនកោះហៅចូលជម្រើសជាតិបន្ទាប់ពីបង្ហាញទម្រង់លេងនល្អ។

៩. Danny Welbeck (អង់គ្លេស)
Welbeck មិនអាចចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសបានដោយសាររបួសជង្គង់ ធ្ងន់ធ្ងរក្នុងការប្រកួត ដែល Arsenal ស្មើគ្នា ២-២ ជាមួយ Manchester City ។

១០. Diego Costa (អេស្ប៉ាញ)
Costa ខ្សែប្រយុទ្ធសញ្ជាតិដើមប្រេស៊ីលមិនអាចលេងឲ្យជម្រើសជាតិអេស្ប៉ាញ ដោយសារទម្រង់លេងធ្លាក់ចុះ ខ្លាំងរដូវកាលនេះ។ មូលហេតុមួយទៀតក៏ដោយសារគេរងរបួសសរសៃពួរមិនទាន់ជា កាលពីប្រកួតជាមួយ Liverpool ។

១១. Mario Balotelli (អ៊ីតាលី)
ខ្សែប្រយុទ្ធ Liverpool ខ្ចីជើងទៅ AC Milan រូបនេះស៊ុតបញ្ចូលទី១គ្រាប់ប៉ុណ្ណោះ កាលពីរដូវកាលមុនធ្វើឲ្យ គ្រូបង្វឹកសម្រេចមិនកោះហៅចូលក្រុមជម្រើសជាតិ៕

ប្រែសម្រួល៖ វីរ៉ុត
ប្រភព៖ Skysport
ចូលចិត្តទំព័រសប្បាយដើម្បីទទួលអត្ថបទថ្មីៗសូមចុច
No comments:
Post a Comment